adverise with khmeread 3290206900000578 0 image a 72 1458948848902

ខ្សោយបេះដូង​ហាម​មើល​! ក្មេង​ជំទង់ ISIS បំផ្ទុះ​គ្រាប់បែក​នៅ​កីឡដ្ឋាន​អ៊ីរ៉ាក់​សម្លាប់​មនុស្ស ៦៥ នាក់​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា ប៉ូលិស​និង​គ្រូពេទ្យ​បាន​និយាយថា ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជា​ក្មេង​ជំទង់​របស់​ក្រុម​អាយ​ស៊ី​ស (ISIS) បាន​បំផ្ទុះ​ខ្លួនឯង​ក្នុងចំណោម​ហ្វូងមនុស្ស ន្ទា​ប់​ពី​ការប្រកួត​បាល់ទាត់​ក្នុងភូមិ​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង​បា​ដា​ដ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៦៥ នាក់​។  

​    ​មេ​ប៉ូលិស​ភូមិ លោក អាល់ អា​ស្រ៊ី​យ៉ា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​ពួកគេ​ទើបតែ​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក៏​បំផ្ទុះ​ខ្លួនឯង​ក្នុងចំណោម​ហ្វូងមនុស្ស​តែម្តង​"​។

​    ​ប៉ូលិស​រូបនេះ​បាន​និយាយ​ដែរ​ថា មនុស្ស​ជាង ៥០ នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងការ​បំផ្ទុះ​នៅក្បែរ​ទីប្រជុំជន Iskandariyah ស្ថិតនៅ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគខាងត្បូង​រដ្ឋធានី​បា​ដា​ដ​។

​    ​ក្រុម​អាយ​ស៊ី​សបាន​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ដោយបាន​បង្ហាញ​ជន​បំផ្ទុះ​គ្រាប់បែក​វ័យក្មេង​ឈ្មោះថា Saifullah al-Ansari​។

​    ​ប្រភព​នៅ​មន្ទីរពេទ្យ​ក្នុង​ទីប្រជុំជន Iskandariyah គឺជា​អ្នក​បញ្ជាក់​ចំនួន​ស្លាប់​និង​របួស​នេះ ដោយបាន​ព្រមាន​ថា ចំនួន​នេះ​គ្រាន់តែ​ជា​ទិន្នន័យបឋម​ប៉ុណ្ណោះ ដូច្នេះ​អាច​នឹង​កើនឡើង​ថែមទៀត​។

​    ​ក្រុមគ្រូពេទ្យ​និយាយថា ការវាយប្រហារ​នេះ​កើតឡើង​នៅ​ម៉ោង​ប្រហែល ៧:០០ ល្ងាច ថ្ងៃទី ២៥ ខែមីនា​ជាមួយ​ប្រភព​មួយចំនួន​អះអាងថា មនុស្ស​យ៉ាងតិច ៦៥ នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នេះ​៕

 

adverise with khmeread

មតិយោបល់