គូស្វាមីភរិយាថ្មីថ្មោងនៅអ៊ីតាលីថើបគ្នាទាំងពាក់ម៉ាស់ ខណៈអ្នកស្លាប់ដោយសារកូរ៉ូណាកើនឡើងដល់ជាង ៤.០០០ នាក់

គូស្វាមីភរិយាថ្មីដែលពាក់ម៉ាស់វះកាត់បានថើបគ្នា ដើម្បីអបអរថ្ងៃពិសេសរបស់ពួកគេនៅទីក្រុង Naples ប្រទេសអ៊ីតាលី ប៉ុន្ដែមិនមានភ្ញៀវស្រែកហ៊ោអបអរសាទរនោះទេ។

ផ្ទុយទៅវិញលោក Diego Fernandes អាយុ ៤៦ ឆ្នាំនិងនាង Deni Salgado អាយុ ៣០ ឆ្នាំបានរៀបមង្គលការកាលពីថ្ងៃសុក្រទី២០មីនា ដោយមានតែអាចារ្យធ្វើសាក្សីប៉ុណ្ណោះ ព្រោះការប្រមូលផ្តុំសាធារណៈត្រូវបានហាមឃាត់ ដែលជាផ្នែកមួយនៃវិធានការបិទប្រទេសអ៊ីតាលីដើម្បីការពារការឆ្លងរាលដាលនៃជំងឺឆ្លង។

បន្ទាប់មកពួកគេត្រូវបានគេមើលឃើញថាកំពុងបោះជំហានទៅមុខតាមផ្លូវស្ងាត់ជ្រងំ ដែលមានតែអ្នកបណ្ដើរសុនខម្នាក់ឈរមើលពួកគេប៉ុណ្ណោះ។

ចំនួនអ្នកស្លាប់ដោយសារ Coiv-19 នៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងដល់ ៦២៧ នាក់តែក្នុងថ្ងៃសុក្រមួយប៉ុណ្ណោះ ដោយធ្វើឱ្យអ្នកស្លាប់កើនឡើង ៤.០៣២ នាក់ ជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃគិតចាប់តាំងពីមេរោគបានផ្ទុះឡើងកាលពីមួយខែមុន។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីតាលីបានវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសមានមនុស្សស្លាប់ច្រើនជាងគេដោយសារជំងឺកូរ៉ូណា៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16