ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១៥កញ្ចប់នៅបន្ទប់ជួលសង្កាត់ស្លក្រាម

សៀមរាប ៖ ប៉ូលិសខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨ព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លឹម មុនីរិទ្ធ ភេទប្រុស កើតឆ្នាំ១៩៨២ ស្នាក់នៅបន្ទប់ជួល ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ កិច្ចប្រតិបត្តិការនេះ ប៉ូលិសធ្វើការដកហូតវត្ថុតាងបានរួមមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ១៥ កញ្ចប់ស្មើនឹងទម្ងន់ ២៣,៥ក្រាម ថ្លឹងទាំងសំបក, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបានកសាងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16