ឆែកឆេរឃើញម៉ូតូ៥គ្រឿង និងសម្ភារ:វត្ថុតាងសង្ស័យពាក់ព័ន្ធចោរកម្ម, ជនសង្ស័យរត់បាត់

សៀមរាប ៖ ប៉ូលិសក្រុងសៀមរាបសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍សាលាកំរើក និងកម្លាំងប៉ូលិសប៉ុស្តិ៍ជ្រាវ បានចុះស្រាវជ្រាវបំបែកសម្បុកចោរលួចម៉ូតូយកមកលាក់ទុកនៅផ្ទះជួលដាច់មួយកន្លែង ស្ថិតនៅចំណុចក្រុមទី ៧ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ហើយប៉ូលិស ឆែកឆេរឃើញម៉ូតូ៥គ្រឿង និងសម្ភារ:វត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០ ព្រឹក។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ អួង វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតនៅចំណុចក្រុមទី ៧ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ប៉ូលិសឆែកឆេរឃើញម៉ូតូ ០៥ គ្រឿង (០៤ គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម និង០១គ្រឿងទៀតម៉ាកស្គុបពី) និងសម្ភារ:វត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួន ហើយម្ចាស់ផ្ទះបានរត់បាត់មុនពេលប៉ូលិសទៅដល់។

ប៉ូលិសបន្តថា ម៉ូតូដែលរឹបអូសបានរួមមាន១. ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅសេតស៊េរីឆ្នាំ ២០១៧ ពាក្យស្លាកលេខ កណ្ដាល ១W ៥៩ ៤៥ លេខម៉ាស៊ីននិងលេខតួ ៩៧៧៦ ២៣៤ ម៉ូតូនេះទុកនៅខាងក្រៅផ្ទះមុខផ្ទះក្នុងរបង, ២ .ម៉ូតូម៉ាកស្កុបពីពណ៌សគ្មានផ្លាកលេខស៊េរីឆ្នាំ ២០១៨ ដែលមានលេខម៉ាស៊ីននិងលេខតួ pet១ ០១២៥៧ទុកនៅក្នុងផ្ទះកន្លែងទទួលភ្ញៀវ, ៣. ម៉ូតូម៉ាកហុងដាdream ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ គ្មានស្លាក លេខម៉ាស៊ីននិងលេខតួ ៥៤៤៥៨០១, ៤. ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០១៥ ពាក្យស្លាកលេខ កំពង់ចាម ១G ១៤៩០ មានលេខម៉ាស៊ីននិងលេខតួ ចៅ ៩៣៦៥ ៨៦៥ និង៥. ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរី ២០១២ មានស្លាកលេខ សៀមរាប ១K ៩៩៨៨ លេខម៉ាស៊ីននិងលេខតួ ប៉ែត ៨៧៥៤ ៥៨៥ ម៉ូតូនេះទុកនៅក្នុងបន្ទប់ក្នុងផ្ទះ។

ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ កម្លាំងប៉ូលិសជំនាញក្រុង និងប៉ុស្ដិ៍បានយកម៉ូតូជាវត្ថុតាងទាំងអស់ទៅរក្សាការពារនៅអធិការដ្ឋានប៉ូលិសក្រុងសៀមរាប។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់មុនកម្លាំងប៉ូលិសទៅដល់។ 

ប៉ូលិសបានជម្រាបជូនដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះដែលបានបាត់ម៉ូតូ សូមអញ្ជើញផ្ទៀងលេខតួ លេខម៉ាស៊ីនតាមព័ត៌មាននេះបើពិនិត្យឃើញថាត្រឹមត្រូវ សូមយកឯកសារមកធ្វើការផ្ទៀងផ្ទាត់ជាក់ស្ដែងជាមួយនឹងមន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុងដើម្បីស្នើសុំយកទៅប្រើប្រាស់វិញ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81