សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឧកញ៉ា ឡេង ណាវ៉ាត្រា ដែលឧបត្ថម្ភ ២០០លានរៀល ដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើ លិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្ក គ្រោះ ភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

    ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន៖

    សូមបញ្ជាក់ផងដែរ ថានេះមិនមែនជាលើកទី១ឡើយដែល លោក ឧកញ៉ា វ័យក្មេងរូបនេះបានចូលរួម ចំណែក ជួយដល់រដ្ឋាភិបាលកន្លងមក លោក ឧកញ៉ា ដែលមានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះធ្លាប់មានជួយ សង្គមជាច្រើនដូចជាជួយដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាជាច្រើនលើកជួយមូលនិធិកាកបាទក្រហមជារៀងរាល់ឆ្នាំជួយ ដល់មូលនិធិដើម្បីកែប្រែមន្ទីរពេទ្យកាម៉ែត្រឲ្យកាន់តែទំនើបជួយធ្វើផ្លូវជាច្រើនខ្សែនឹងជួយដល់ជនក្រីក្រព្រមទាំងអ្នក សិល្បៈក្រីក្រហើយថ្មីៗនេះទើបតែបង្កើតឲ្យមានសេវារថយន្ត ក្រុងតាមខេត្តជាលើកដំបូងប៉ោយប៉ែតម៉ាឡៃជាច្រើន គ្រឿង ផង ដែរ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16