ឃាត់ស្រីស្រស់ស្អាតម្នាក់ជាមួយគ្រឿងញៀនកន្លះគីឡូក្រាមនៅមុនខផ្សារដើមគរ

ភ្នំពេញ ៖ កម្លាំងប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់​ខ្លួន​បានជនសង្ស័យជាស្ត្រីម្នាក់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម។

ជនសង្ស័យត្រូវបានកម្លាំងប៉ូលិសបញ្ជូនទៅ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិដើម្បីបន្តនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16