វេជ្ជបណ្ឌិតឥណ្ឌូនេស៊ីអាយុ៨០ឆ្នាំ ដែលចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ឥឡូវកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់

វេជ្ជបណ្ឌិតជើងចាស់ឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Handoko Gunawan ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សាធារណជនចំពោះការចូលរួមជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ត្បិតគាត់មានអាយុជរា ឥឡូវកំពុងធ្លាក់ខ្លួនឈឺជាមួយនឹងជំងឺផ្លូវដង្ហើម។

សាច់រឿងរបស់វេជ្ជបណ្ឌិតរូបនេះលេចឡើងដំបូងនៅលើផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Noviana Kusumawardhani ។ នាងបានបង្ហោះរូបដុកទ័ររូបនេះស្លៀកពាក់ឈុតការពារនិងម៉ាស់។  

លោកតា Handoko Gunawan ត្រូវបានយល់ព្រមឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដោយប្រធានសមាគមអ្នកជំនាញខាងរោគសួតឥណ្ឌូនេស៊ី (PDPI) គឺលោក Agus Dwi Susanto ។

លោកតា Handoko ត្រូវបានបញ្ចូនឱ្យទៅព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យមួយក្នុងសង្កាត់ Kebon Jeruk ក្នុងទីក្រុងហ្សាការតាភាគខាងលិច។ ការលះបង់របស់គាត់ គឺព្យាបាលអ្នកដែលធ្លាក់ខ្លួនឈឺដោយសារវីរុសកូរ៉ូណា ដែលជាវិបត្តិរបស់ពិភពលោក។ ជាលទ្ធផលនៃការប្រឹងប្រែរបស់គាត់ វេជ្ជបណ្ឌិត Handoko Gunawan បានធ្លាក់ខ្លួនឈឺ និងបច្ចុប្បន្នកំពុងសំរាកព្យាបាលម្ដង។

គាត់ស្ថិតក្នុងស្ថានភាពសន្លប់ និងក្រោមការមើលថែរបស់បុគ្គលិកពេទ្យ។ ហើយក៏មិនទាន់មានការបញ្ជាក់ណាមួយថា គាត់ឈឺដោយសារអ្វីនោះដែរ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81