Paul Ince: Man Utd មិនគួរមើលរំលងErlingHaaland

អតិតកីឡាករលោក Paul Inceបាន​រិះគន់​ក្លឹប Man Utd​ដែលបរាជ័យក្នុងការ​ចុះកិច្ចព្រមព្រៀងផ្ទេរ​កីឡាករ ErlingHaalandបន្ទាប់ពីកីឡាកររូបនេះ​ចាប់ផ្តើម​បាន​ល្អ​ជាមួយនឹង​ក្លឹប Dortmund ។

មានក្លឹបជាច្រើននៅអឺរ៉ុប​ចាប់អារម្មណ៍លើកីឡាករ​វ័យ១៩​ឆ្នាំ​រូបនេះ​កាលពីរដូវកាលទិញដូរកាលពី​ខែរងា ​បន្ទាប់ពី​Erlingធ្វើបាន​ល្អជាមួយក្លឹប Bull Salzburg ដោយ​រក​បាន​២៨​គ្រាប់​នៅពាក់កណ្តាល​ដំបូងនៃរដូវកាល​។

កីឡាករ​សញ្ជាតិន័រវេសរូបនេះ​បន្ត​ទម្រង់លេងដ៏ល្អរបស់​ខ្លួន​ក្រោយ​ពីចាកចេញពី​ក្លឹប Dortmund ដោយ​រកបាន​១២គ្រាប់ក្នុង​១១​ប្រកួត​ ស្របពេល​ក្លឹបយក្ស​នៅ​អាល្លឺម៉ង់នេះ​បានចំណាយ​ត្រឹម​តែ​១៧​លានផោន​ ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ។

Paul Ince ដែលធ្លាប់តំណាងឲ្យ​យូណាយធីត​និង​ Liverpool កាលនៅជា​កីឡាករ​នោះ អះអាងថា កីឡាករ​ដែលមានគុណភាពបែបនេះ​មិនគួរ​មើលរំលង​នោះទេ ប្រសិនបើ Man Utd​ប្រាថ្នាចង់​វិលត្រឡប់​ទៅរកតំណែង​កំពូល​របស់ខ្លួនវិញ៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16