មានការណែនាំលោក JurgenKlopp ប្រើប្រាស់ Mo Salahទៅដោះដូរជាមួយកីឡាករ Jadon Sancho របស់ក្លឹប Dortmund

        បើតាមទស្សនៈរបស់លោក Don Hutchinson ​បាន​និយាយថាក្លឹប Liverpool គួរ​តែធ្វើ​ការ​ដោះដូរ​ ប្រសិនបើ​ពួកគេអាច​យកកីឡាករ Mohamed Salah ទៅដោះដូរនឹង​កីឡាករ​ Jadon Sancho ។

លោក​ Don បានអះអាងថា លោក​នឹងពិចារណា​ឲ្យ​កីឡាករ​អេហ្ស៊ីបរូបនេះចាកចេញ​ ប្រសិន​បើខ្សែក្លឹប Dortmund ចង់លក់ Jadon។ អតីត​កីឡាករ​របស់ក្លឹប​ Man City ​ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ត្រឡប់​មក​ក្របខណ្ឌ EPL វិញ បន្ទាប់ពីកីឡាកររូប​នេះធ្វើ​បាន​ល្អ​នៅអាល្លឺម៉ង់​ ប៉ុន្តែ​អាចនឹង​ទាម​ទារ​តម្លៃរហូត​ដល់១០០​លានផោន​។

        ក្លឹប Liverpool ចង់​លក់​កីឡាករ​ម្នាក់សិន​ ដើម្បី​អាច​មាន​លទ្ធភាព​ទិញកីឡាករ Jadon ហើយ​លោក Donបានអះអាងថា Salah នឹងក្លាយ​ជា​កីឡាករ​ដែល​ក្លឹប Liverpool ត្រូវ​អនុញ្ញាតឲ្យ​ចាកចេញ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81