ក្រុម Napoli គ្រោងនឹងវិលត្រឡប់មកចូលទីលានហ្វឹកហាត់វិញនៅថ្ងៃទី២៥ខែមីនា

        ក្រុម Napoli គ្រោងនឹង​វិលត្រឡប់​មក​កាន់​ទីលានហ្វឹក​ហាត់វិញនៅ​ថ្ងៃទី​២៥​ខែ​មីនានេះ បើទោះបីជា​មាន​ការ​អំពាវនាវពី​សហជី​ពកីឡាករនៅ​អ៊ីតាលី​ ឲ្យ​រង់ចាំ​ដល់​រហូត​ដល់​ថ្ងៃទី​៣​ខែ​មេសា​ក៏ដោយ។

        កម្មវិធី​ប្រកួតនៅ​ក្របខណ្ឌ Serie A ត្រូវ​បាន​ផ្អាក​យ៉ាងហោចណាស់រហូត​ដល់​ដើម​ខែ​ឧសភា​ បន្ទាប់ពី​ការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមកូរ៉ូណានៅទូទាំង​ប្រទេសអ៊ីតាលី​និង​នៅតំបន់​អឺរ៉ុប។

        ប៉ុន្តែកាលពីយប់ថ្ងៃសុក្រ ក្លឹប Napoli បានប្រកាស​ថា ក្រុម​ជម្រើស​ដំបូង​របស់ខ្លួន​នឹង​វិលត្រឡប់​សម្រាប់ការ​ហ្វឹកហាត់​នាពេលព្រឹកនៅ Castel Volturnoមួយ​សប្តាហ៍​មុន​ពេល​បញ្ចប់ការ​ផ្អាក។

        ទោះបីជាយ៉ាងណាការវិលត្រឡប់​មក​កាន់​ទីលាន​ហ្វឹកហាត់របស់​ក្រុម Napoli មុន​ពេល​កំណត់​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ពី​ស្ថាប័ន AIC ដែលជឿថា វាអាច​បង្កគ្រោះថ្នាក់ដល់សុខភាព​របស់​កីឡាករ​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16