ឃាត់បុរសយួនម្នាក់ជាមួយថ្នាំញៀន ៤៧ កញ្ចប់នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ ៖ ប៉ូលិសខណ្ឌឫស្សីកែវបានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់បានជនសង្ស័យម្នាក់ និង រកឃើញថ្នាំមួយចំនួន៤៧កញ្ចប់(ធំល្មម០៥ ពណ៌លឿង០២) ត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១ និង៣០នាទីសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង្វៀង យាំងហុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិយួន មានទីលំនៅភូមិ-សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ ភស្តុងតាងជាសម្ភារៈចាប់យកក្រាមពណ៌សថ្លាចំនួន៤៧កញ្ចប់ (ធំល្មម០៥ ពណ៌លឿង០២)។

ជនសង្ស័យត្រូវបានប៉ូលិស ជំនាញខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមច្បាប់៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81