ទើបមាន១ករណីលើលោក! ដំរីពីរក្បាលលួចស្រាអ្នកភូមិ ៣០ លីត្រផឹកស្រវឹង កូរពេញចម្ការតែនៅប្រទេសចិន

នេះគឺជាគ្រាដ៏មហាចម្លែកលើលោកបង្ហាញពីដំរីប្រមឹកមួយគូដើរកូរជុំវិញចម្ការតែ មុនពេលដេកដួលជិតគ្នាលើចម្ការគេ បន្ទាប់ពីលួចផឹកស្រាអ្នកភូមិ។

ឧបទ្ទវហេតុនោះត្រូវបានថតនៅក្នុងខេត្ត Yunnan ប្រទេសចិន ដែលគេអះអាងថា ដំរីទាំងនោះលួចយកស្រាពោត ៣០ លីត្រទៅផឹក។

រូបភាពក៏បង្ហាញដំរីប្រមឹកទាំងពីរនោះដេកដួលលើចម្ការគេ បន្ទាប់ពីពួកវាស្រវឹង ហើយរូបភាពនេះត្រូវបានចែករំលែកដោយ Zuzou Bingbing Travel Photography លើបណ្ដាញសង្គម Weibo និងមានអ្នកឡែក និងស៊ែរជាង ១៤ ម៉ឺនដង៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16