ឃាត់ជនសង្ស័យ២នាក់ឆក់កាបូបពីជនបរទេសមិនសម្រេច

ភ្នំពេញ ៖ មានករណីជនជាតិបរទេសម្នាក់ កំពុងតែដើរលើផ្លូវសុខៗ ស្រាប់ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់កាបូបតែមិនសម្រេច ត្រូវប៉ូលិសដេញតាម ឃាត់ខ្លួនបានភ្លាមៗ យកទៅសួរនាំនៅប៉ុស្តិ៍ជ័យជំនះ កាលពីវេលាម៉ោង១០ និង ១៥នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៧២ កែងផ្លូវ១៩​ ត្រង់ចំណុចក្រោយវត្តសារាវន្ត័ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដំបូងគេឃើញជនជាតិបរទេសម្នាក់ កំពុងតែដើរ តាមបណ្តោយផ្លូវ៦៣ កែងផ្លូវព្រះសីហនុ មកដល់ចំណុចកើតហេតុ ស្រាប់តែមានមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាបិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1DG-2435 ធ្វើដំណើរតាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសខាងលើ តែមិនបានសម្រេចនោះទេ ក៏ជិះម៉ូតូរត់គេចខ្លួន។ 

ពេលនោះ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះដេញតាមជនសង្ស័យ ហើយស្រែកថាចោរៗ ទើបសមត្ថកិច្ច ដែលកំពុងតែល្បាត តាមបណ្តោយផ្លូវ៥១ នោះនាំគ្នាជិះដេញតាម ឃាត់ខ្លួនបានទាំង២នាក់ នៅចំណុចផ្លូវ១៩​ កែងផ្លូវ១៧២ សង្កាត់ជ័យជំនះ រួចយកទៅសួរនាំនៅប៉ុស្ដិ៍។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន ទើបសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16