ឈ្មួញចង់បានលុយយកមេតាណុល​ ផលិតជាអាល់កុលដូចសម្លាប់រាស្ត្រខ្មែរ

ភ្នំពេញ ៖ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ឯក​ ចាន់​ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នារសៀលថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២០​ បានចុះបង្ក្រាប បទល្មើសនាំចូល ស្ដុក​ ចែកចាយមេតាណុលផលិតជាអាកុលប្រមាណ​៤ ២០០​លីត្រ នៅផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង​។ 

លោកឧត្ដមសេនីយទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា​ កិច្ចប្រតិបត្តិការនោះ ដោយមានការចូលពីមន្ដ្រី ក្រសួងសុខាភិបាល និងមន្ដ្រីស្ដង់ដាជាតិកម្ពុជា នៃក្រសួងឧស្សាហ៍កម្មនិងសិប្បកម្ម និងមន្ដ្រីអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួល ដោយលោក សាយ ណារ៉ូ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ 

លោកសូមអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុខភាព ពីព្រោះមេតាណុល គឺជាថ្នាំពុល។ 

មន្ត្រីជំនាញបានឱ្យដឹងថា​ អាល់កុលពិតប្រាកដដុតទៅឆេះពណ៌ខៀវៗ។ ចំណែកមេតាណុល​ ដុតទៅឆេះតិចៗពណ៌ក្រហម​ ហើយមានក្លិនមិនល្អ​ ក្លិនក្រពុល។ 

ខណៈជំងឺកូវីត១៩កើតឡើងពួកឈ្មួញខិលខូចបានផលិតអាល់កុលក្លែងក្លាយធ្វើឱ្យរាស្ត្រខ្មែរមួយចំនួនរងគ្រោះថ្នាក់​ ដោយពួកគេចង់បានលុយ​ មិនគិតពីសុខភាពរាស្ត្រខ្មែរឡើយ។ ច្បាប់គួរដាក់ទោសឧក្រិដ្ឋដល់ពួកគាត់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16