adverise with khmeread 256a73dc d7df 478a 913e dd4bd700b698

បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប និង​វាយ​ប្លន់​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆក់ កាបូប​តាម​ដងផ្លូវ នៅ​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យក​ម៉ូតូ នៅ​សង្កាត់​ចោមចៅ ​និង​គាស់​តូប​យក​ទូរស័ព្ទ នៅ​សង្កាត់​កា​កាប​ជា​មុខសញ្ញា​សកម្ម​ក្នុងការ​ប្រព្រឹត្ត​បទល្មើស ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ បានបង្ហាញ​មុខ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មិនា  ឆ្នាំ​២០១៦ នេះ​។​

     ជនសង្ស័យ​ទាំងអស់នេះ បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ពេល​​ធ្វើ​សកម្មភាព​រួច​គួ​កវា​គឺ​មក​លាក់ខ្លួន​នៅ​ខណ្ឌ​សែន​សុខ ត្រូវ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ដែលមាន​ការដឹកនាំ​ដ៏​ល្អ​របស់ លោក អធិការ  ម៉ក់ ហុង  បាន​បញ្ជា​ឱ្យ​​កម្លាំង​ពួនស្ទាក ស្រាវ ជ្រាវ វែកមុខ ចាប់​ជនសង្ស័យ​ទាំងអស់នេះ​មិនឱ្យ​រួច​ពី​សំណាញ់​ច្បាប់​ឡើយ​។​

     ប៉ូលិស​បន្តថា ១. មាស សុភ័ក្ត្រ ហៅ ភ័ក្ត្រ ភេទ​ប្រុស​អាយុ ២២​ឆ្នាំ, ២. អ៊ុក ដា​រ៉ា ហៅ ង៉ោ​ល ភេទ​ប្រុស​អាយុ ២១​ឆ្នាំ, ៣. ឡុង វិសាល ហៅ គោ ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ​, និង ៤. ជិន យ៉​ន់ ហៅ ជេ​ម ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ​។

      ប៉ូលិស​បន្តថា មុន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​ប្រើប្រាស់​កម្លាំង​ល្បាត​ពួនស្ទាក់ និង​កម្លាំង​ជំនាញ​សម្ងាត់​​ដើម្បី​បង្ក្រាប​ក្រុម​ទាំងនេះ​អោយចំ​គោល​។​

  ​​    បច្ចុប្បន្ននេះ យើង​បាន​ក៏​សាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់