ថៃកត់ត្រាអ្នកឆ្លងច្រើនបំផុត ៨៩ នាក់ក្នុងមួយថ្ងៃ នាំឱ្យឆ្លងសរុបកើនឡើង ៤១១ នាក់, សង្វៀងប្រដាល់ជាកន្លែងចម្លងរោគធំជាងគេ

ក្រសួងសុខាភាពសាធារណៈបានរាយការណ៍ករណីថ្មីចំនួន ៨៩ កាលពីថ្ងៃសៅរ៍ទី២១មីនាក្នុងការហក់ឡើងខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីមេរោគនេះបានផ្ទុះឡើង ដោយនាំឱ្យចំនួនសរុបនៃអ្នកឆ្លងកើនឡើង ៤១១ នាក់។ នេះយោងតាម Bangkokpost។

ក្នុងចំណោមករណីថ្មីទាំងនោះ មាន ៥១ ករណីជាប់ទាក់ទងនឹងមនុស្សដែលមានបញ្ហាសុខភាពស្រាប់។ 

មនុស្ស ៣២ នាក់នៅបាងកកនិងខេត្តមួយចំនួនបានឆ្លងជំងឺនេះពីមនុស្សដែលកើតកូរ៉ូណាអំឡុងការប្រកួតប្រដាល់។ 

អ្នកជំងឺ២នាក់គឺជាប់ទាក់ទងនឹងការចូលកន្លែងមើលខុនសឺតនៅតំបន់ Ekkamai និង Sukhumvit ហើយពួកគេបានទៅខេត្តឈៀងរ៉ៃ។ 
៦ករណីទៀត ដែលជាប់ទាក់ទងនឹងវិហាអ៊ីស្លាមនៅម៉ាឡេស៊ី ត្រូវបានរាយការណ៍នៅខេត្តប៉ាត់តានី ខេត្តណារ៉ាធីវ៉ាត់ និង ខេត្តយ៉ាឡា។ 

៣៨ករណីទៀតមិនជាប់ទាក់ទងនឹងករណី៣ខាងលើទេ។ ១២ ករណីគឺកើតចេញពីបរទេស ហើយភាគច្រើននៃពួកគេបានធ្វើដំណើរទៅបាររង្គសាល។ ៦នាក់ជាអ្នកបើកបរ និង ២០ នាក់ទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។ 

ក្នុងចំណោមអ្នកឆ្លង៤១១នាក់ មាន ៣៦៦ នាក់បន្តសម្រាកព្យាបាល និង ៤៤ នាក់បានជាសះស្បើយ៕ ប្រភព៖ Bangkokpost