បារម្ភអាហារស្តុកទុកញ៉ាំមិនឆ្អែត? អាហារ ៦ មុខនេះជួយឱ្យញ៉ាំហើយឆ្អែតបានយូរ និងផ្តល់សុខភាពល្អ

ក្នុងអំឡុងរដូវមេរោគកូរ៉ូណាកំពុងអុកឡុកពេញពិភពលោក មនុស្សនៅប្រទេសជាច្រើនបានជាប់នៅក្នុងផ្ទះ ដោយសារតែរដ្ឋាភិបាលភាគច្រើនចាត់វិធានការបិទខេត្តក្រុងរដ្ឋឬសូម្បីប្រទេសទាំងមូល ដោយនាំឱ្យប្រជាជនខ្លះខ្វះខាតអាហារចាំបាច់មួយចំនួន។

ដូច្នេះប្រសិនបើលោកអ្នកបារម្ភថាអាហារស្តុកទុកទទួលទានមិនឆ្អែត និង មិនផ្តល់សុខភាពល្អ លោកអ្នកអាចងាកមករកជម្រើសអាហារ ៦ មុខដូចខាងក្រោម ដែលផ្តល់សារធាតុចិញ្ចឹមបានល្អហើយ និងជួយឱ្យឆ្អែតបានយូរទៀតផង។ 

១. ដំឡូងជ្វា ៖ វាមិនត្រឹមជួយឱ្យឆ្អែតបានយូរប៉ុណ្ណោះទេថែមទាំងជួយឱ្យមានអារម្មណ៍រីករាយទៀតផង ព្រោះវាសម្បូរដោយជាតិហ្វៃបឺ។ 
២. ស្រូវសាលី ៖ ស្រូវសាលីសម្បូរដោយជាតិហ្វៃបឺ និង ប្រូតេអ៊ីនច្រើនលើសលប់។ ញ៉ាំស្រូវសាលីមួយចានពីព្រឹកជួយឱ្យឆ្អែតហួសថ្ងៃត្រង់។ 
៣. ផ្លែប៉ោម ៖ ដុកទ័រណែនាំឱ្យញ៉ាំប៉ោមរាល់ថ្ងៃដើម្បីសុខភាពល្អជាប្រចាំ តែវាក៏ជាអាហារជួយឱ្យឆ្អែតបានយូរដែរ ព្រោះវាមានជាតិទឹកនិងហ្វៃបឺច្រើន។
៤. ស៊ុត ៖ ពងទាស្ងោរ មិនមែនផ្ទុកប្រូតេអ៊ីនធម្មតាៗនោះទេ គឺប្រូតេអ៊ីនគុណភាពខ្ពស់បំផុត ដែលជួយឱ្យក្រពះធ្ងន់បានយូរមិនងាយនឹកនាចំណីក្រៅ។
៥. ត្រី ៖ ប្រភពប្រូតេអ៊ីនល្អមួយទៀតគឺត្រី ហេតុដូច្នេះហើយទើបអ្នកគួរមានត្រីញ៉ាំរាល់ថ្ងៃ។ ត្រីសម្បូរខ្លាញ់ជាអាហារល្អបំផុតសម្រាប់បេះដូង ខួរក្បាល និងសន្លាក់។ 
៦. ទឹកដោះគោជូរ ៖ ដូចត្រីនិងស៊ុតដែរ ទឹកដោះគោជូរផ្ទុកទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ ដូច្នេះហើយវានឹងជួយឱ្យលោកអ្នកមានអារម្មណ៍ឆ្អែតបានយូរនៅពេលផឹកវា។ អ្នកជំនាញក្រិកណែនាំប្រជាជនគេឱ្យផឹកទឹកដោះគោជូរជាប្រចាំ ព្រោះមិនគ្រាន់តែធ្វើឱ្យឆ្អែតបានយូរទេថែមទាំងធ្វើឱ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយទៀតផង៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16