ម៉ូតូបើកបុករថយន្តរងរបួសធ្ងន់ស្រាល៤នាក់នៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ យុវជនម្នាក់និងរួមដំណើរយុវជនម្នាក់ទៀត បានបើកម៉ូតូយ៉ាងលឿនទៅបុក រថយន្តពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ៤នាក់ កាលពីវេលាម៉ោង ១០ យប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១០០៣ កែងផ្លូវ១៩៥៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពបានឱ្យដឹងថា ភាគីម៉ូតូដែលបុករថយន្ត ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1A.1977 ជិះគ្នា២នាក់រងរបួសធ្ងន់។ ចំណែកឯរថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2V.8608 ជិះគ្នា២នាក់ស្រី១, ប្រុស១ ជាជនជាតិចិនរងរបួសស្រាល។

ប្រភពបានបន្តថា ដំបូងគេឃើញបុរសម្នាក់រួមដំណើរស្រ្តីម្នាក់ទៀតជាជនជាតិចិនបានបើករថយន្តឡិចស៊ីស តាមបណ្ដោយផ្លូវលេខ១០០៣ ទិសដៅពីត្បូងទៅជើង, ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានយុវជន ២ នាក់ជិះម៉ូតូម៉ាកវីវ៉ាតាមបណ្ដោយផ្លូវលេខ១៩៥៨ទិសដៅពីកើតមកលិចយ៉ាងលឿនបានមកបុករថយន្តពេញទំហឹងចំទ្វារខាងមុខកំពិត និងបែកកញ្ចក់រងរបួសអ្នកជិះខាងក្នុងរថយន្ត២នាក់ ស្រី១ប្រុស១មុតកញ្ចក់រងរបួសស្រាល។

ចំណែកខាងម៉ូតូរងរបួសធ្ងន់ធ្ងរភ្លាមៗត្រូវបានរថយន្តមកដឹកយកទៅសង្គ្រោះជីវិតផងដែរ។ ម៉ូតូខូចខាតផ្នែកខាងមុខខ្ទេចខ្ទីមើលលែងយល់ ហើយរថយន្តខូចខាតផ្នែកខាងទ្វារខាងមុខបែកកញ្ចក់ចំហៀងកំពិតយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16