ឃាត់បុរសជាកម្មកររោងចក្រម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកស្អាង

កណ្ដាល ៖ បុរសជាកម្មកររោងចក្រម្នាក់ត្រូវបានប៉ូលិសស្រុកស្អាង ឃាត់ខ្លួននៅថ្ងៃសៅរ៍ទី ២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២ ស្ថិតនៅចំណុច ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឆេង តូនិច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងនោះសមត្ថកិច្ច​ធ្វើការដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ។ 

ប៉ូលិសបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានករណី ជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកគយ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ឆេង តូនិច រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនក៏បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលព្រែកគយ ដើម្បីសាកសួរ។ 

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឆេង តូនិច បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូចតម្លៃ ៨០,០០០រៀល (ប្រាំបីម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៣០ឆ្នាំមានរាងខ្ពស់ (១,៧០ម៉ែត្រ) សម្បុរសណ្ដែកបាយ ស្ថិតនៅចំណុចក្រោមស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីយកមកលក់បន្ត ក្នុង០១កញ្ចប់តូចតម្លៃ ២៥,០០០រៀល (ពីរម៉ឺនប្រាំពាន់រៀល)​។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី​៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81