adverise with khmeread A095e2f2 218b 433f b5e8 16a544eff5a5

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ​ថ្នាំញៀន​នៅ​ព្រំដែន បឹង​ត្រកួន​

    បន្ទាយមានជ័យ ៖ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​WY​ប្រមាណ​៣៥៥​គ្រាប់​និង​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដកហូត​ក្រោយ​ការឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅថ្ងៃនេះ។​

     ​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា បុរស​ជាជនសង្ស័យ​ឈ្មោះ វ៉ា ចៀន អាយុ​៤៦​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​រស់នៅ​ក្នុងភូមិ​ប៉ោយ​តា​ប៉ែន​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​

     មន្ត្រី​បន្តថា ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​ជាង​៣​ឆ្នាំ​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ហើយ​ចេញពី​ពន្ធនាគារ​វិញ​មិន​រាងចាល​មក​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំញៀន​ដដែល​។​ជននេះ​ក៏​ជា​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​របស់​សមត្ថកិច្ច​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​ផងដែរ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តា​ថ្នាំញៀន​ត្រូវបាន​កម្លាំង​ការិយា ល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ហើយ​ត្រូវបាន​ឃុំខ្លួន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់