បុរសម្នាក់មកពីប្រទេសថៃបាន៥ថ្ងៃក្តៅខ្លួនហើយហត់ ពេលដឹកដល់ពេទ្យស្លាប់ ដោយសារខ្យល់គ

កណ្ដាល ៖ មានករណីបុរសម្នាក់ក្តៅខ្លួនហើយហត់ ត្រូវបានសាច់ញាតិដឹកទៅដល់ពេទ្យក៏ស្លាប់ បន្ទាប់មកពីថៃបាន៥ថ្ងៃ ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ទី២១ខែមីនាឆ្នាំ២០២០ វេលាម៉ោង៤ល្ងាចនៅចំណុចភូមិ ដើមពោធិ៍ ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ឈ្មោះ ម៉ម មុំ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិ ចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ឈ្មោះ ម៉ម សារិន ភេទស្រី អាយុ ៤១ ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា ជនរងគ្រោះកន្លងមកជាមនុស្សញៀនស្រា ហើយទើបតែត្រឡប់មកពីធ្វើការ នៅប្រទេសថៃ ចំនួនបានចំនួន០៥ថ្ងៃ។ លុះដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ មានសភាពក្តៅខ្លួនហើយហត់ ដោយឃើញអាការៈមិនស្រួលពេលនោះ ឈ្មោះ ម៉ម សារិន ដែលត្រូវជាប្អូនស្រីបង្កើត និងកូនបង្កើត ឈ្មោះ រៃ សុភា ភេទ ប្រុស អាយុ២១ឆ្នាំ បាននាំគ្នាជិះម៉ូតូឌុបជនរងគ្រោះ ទៅមន្ទីរបង្អែកស្រុកពញាឮ។

ពេលពេលជិះដល់កន្លែងកើតហេតុខាងលើ ជនរងគ្រោះ បានបាត់បង់ជីវិត រួចហើយក៏បានដាក់សាកសពជនរងគ្រោះ នៅចិញ្ចើមផ្លូវបេតុងភូមិដើមពោធិ៍បន្ទាប់មកទៀត និងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំបាត រួចហើយកម្លាំងប៉ុស្តិ៍បានហៅរថយន្តមន្ទីរពេទ្យបង្អែកស្រុកពញាឮ ដើម្បីដឹកសាកសពជនរងគ្រោះមកផ្ទះវិញ។ 

ក្រោយមកកម្លាំងផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង ប៉ូលិសប៉ុស្តិ៍ភ្នំបាត ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យ សាកសពដោយហ្មត់ចត់ឃើញថា សាកសព «ពិតជាស្លាប់ដោយសារខ្យល់គរ» និងមិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16