ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន៣៤កញ្ចប់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ២២ មីនា ឆ្នាំ២០២០ ម៉ោង១២ និង ៣០ នាទីអធ្រាត្រ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លី សំណាង ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងក្រាមសថ្លា ២៧ កញ្ចប់ថង់តូច និង០៧ថង់ធំល្មម។

ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16