ភ្លើងផ្ទះពលរដ្ឋអស់១ខ្នងនៅស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីភ្លើងផ្ទះពលរដ្ឋអស់១ខ្នងបង្កការភ្ញាក់ផ្អើល នា ថ្ងៃអាទិត្យទី២២ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១១ នឹង២៥នាទី នៅចំណុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រមទាំងឆេះសម្ភារៈទាំងស្រុង តែមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជា សារី ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ឆេះអស់ផ្ទះ១ខ្នង ធ្វើអំពីឈើខាងលើនិងខាងថ្មក្រោម ដំបូលប្រក់សង័្កសីមានទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ។មូលហេតុបណ្តាល មកពីទុស្សេខ្សែភ្លើង។

គ្រោះអគ្គិភ័យនេះបណ្តាលឱ្យឆេះខូចខាតសម្ភារៈខូចខាតរួមមានឆេះផ្ទះ០១ខ្នងទាំងស្រុង, ទូរទស្សន៍១គ្រឿង,កង់១គ្រឿង​, តុបាយមួយ, ទូដាក់សម្លៀកបំពាក់, សំបុត្រកំណើត, សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ, បង្កាន់ដៃប្លង់ដីផ្ទះឆេះខូចខាត់ទាំងអស់។

ភ្លាមនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកកៀនស្វាយចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនឹង១៤ម៉ែត្រគូបទើបបានរលត់ជាស្ថាពរ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16