ត្រាំកំពុងត្រៀមបិទសហរដ្ឋអាមេរិកទាំងមូលរយៈពេល២សប្តាហ៍

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាលើគម្រោងមួយ ដែលនឹងកោះហៅឆ្មាំការពារជាតិដើម្បីពង្រឹងការដាក់ឱ្យប្រជាជនអាមេរិកទាំងអស់នៅដាច់ដោយឡែកសម្រាប់រយៈពេលពីរសប្តាហ៍ ប្រសិនបើពួកគេមិនធ្វើតាមគោលការណ៍ណែនាំផ្នែកសង្គមរបស់គាត់សម្រាប់ការជួយទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា។

ប្រភពមួយបានប្រាប់ទស្សនាវដ្តី Washington Examiner ថា លោក ត្រាំ នឹង តម្រូវឲ្យមនុស្សទាំងអស់ "នៅផ្ទះ" នៅក្នុងផែនការកំពុងរៀបចំឡើងមួយដែលអាចនឹងប្រកាសឡើងនៅសប្តាហ៍ក្រោយ។

អាជីវកម្មភាគច្រើននឹងត្រូវបិទ លើកលែងតែហាងលក់គ្រឿងទេស និងឱសថស្ថាន។

ប្រភពផ្សេងទៀតនៅក្នុងរដ្ឋបាលត្រាំនិយាយថា លោកប្រធានាធិបតីអាមេរិករូបនេះ ក៏ចង់ផ្អាករាល់ជើងហោះហើររបស់អាមេរិកទាំងអស់ផងដែរ។ ប្រធានាធិបតីរូបនេះ នឹងតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្អាកប្រតិបត្តិការ ក្នុងកិច្ចប្រឹងប្រែងដើម្បីរឹតត្បិតអន្តរកម្មរវាងមនុស្ស និងការធ្វើដំណើរជុំវិញប្រទេស។

គិតត្រឹមថ្ងៃអាទិត្យមានករណីឆ្លងជាង ១៩.០០០ករណី និងមនុស្សយ៉ាងហោចណាស់ ២៦០នាក់បានស្លាប់នៅសហរដ្ឋអាមេរិកដោយសារវីរុស COVID-19៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16