ហួឡង់ ទីផ្សារផ្កាដ៏ធំលើពិភលោក បំផ្លាញផ្កាចោលរាប់លានដើម ព្រោះកូរ៉ូណាធ្វើឱ្យបាត់តម្រូវការ

នេះជារដូវផ្កាទូលីប (Tulip) ក្នុងប្រទេសហូឡង់ ប៉ុន្ដែអ្នកដាំផ្កាឆ្នាំនេះកំពុងបំផ្លាញផ្ការាប់លានដើមក្នុងមួយថ្ងៃក្នុងឈុតឆាកមិនធ្លាប់ឃើញពីមុនមក ខណៈជំងឺរាតត្បាត កូរ៉ូណា កំពុងធ្វើធ្លាក់ចុះតម្រូវការខ្លាំង។

ភ្នំផ្កាទូលីប ផ្កាកុលាប ផ្កាគ្រីសាន់ថេមុន និង ផ្កាផ្សេងទៀត ដែលមុខតែនឹងត្រូវយកទៅបំផ្លាញដែរនោះ បានតម្រៀបជួរចាំលក់តាំងពីសប្តាហ៍មុននៅក្នុងទីផ្សារផ្កាធំបំផុតរបស់ពិភពលោក។

ផ្កាចម្រុះពណ៌ ដែលបម្រុងទុកសម្រាប់កាយវិការរ៉ូមែនទិក ឬ ទិវាម្ដាយ ត្រូវបានរថយន្តដឹកសំរាមកាយយកទៅបោះចោល។

លោក Michel van Schie អ្នកតំណាងក្រុមហ៊ុន Royal FloraHolland ដែលជាក្រុមហ៊ុនដេញថ្លៃដ៏ធំសម្រាប់ផ្កា បាននិយាយថា "ដំណោះស្រាយតែមួយគត់គឺថាយើងត្រូវបំផ្លាញពួកវាចោល"។

លោកបានប្រាប់ AFP ថា "នេះពិតជាលើកទីមួយហើយដែលយើងត្រូវធ្វើបែបនេះ។ ការដេញថ្លៃផ្កាហូឡង់មានរយៈពេលជាងមួយរយឆ្នាំមកហើយ ហើយនេះជាលើកទីមួយហើយដែលយើងមានវិបត្តិបែបនេះ"៕ ប្រភព៖ thejakartapost 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16