ពូទីនបញ្ជូនអ្នកឯកទេសរោគសាស្ត្ររបស់យោធាមកជួយអ៊ីតាលីទប់ទល់នឹងកូវីដ១៩

រុស្ស៊ីបានបញ្ជូនអ្នកឯកទេសខាងរោគសាស្ត្រនិងដុកទ័រចល័ត ៨ ក្រុមមកប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យ ទី២២ មីនា ដើម្បីជួយដោះស្រាយវិបត្តិជំងឺកូរ៉ូណាដ៏ប្រល័យ។ 

យោងតាមកាសែត Daily Mail លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានទទួលយកការផ្តល់ជូនបុគ្គលិកយោធា យានយន្ត និង ឧបករណ៍ផ្សេងៗពីប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។ 

រុស្ស៊ីក៏នឹងបញ្ជូនអ្នកឯកទេសខាងរោគសាស្ត្រនិងជំងឺរាតត្បាតរបស់យោធាប្រហែល ១០០ នាក់ផងដែរ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដកស្រង់ប្រភពក្រសួងការពារជាតិរុស្ស៊ី។ 

ការជួយរបស់រុស្ស៊ីកើតឡើងខណៈចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅអ៊ីតាលីកើនឡើងដល់ ៤.៨២៥ នាក់ ដោយគ្រាន់តែថ្ងៃសៅរ៍មួយមានអ្នកស្លាប់ដល់ទៅ ៧៩៣ នាក់ ហើយឥឡូវរដ្ឋាភិបាលអ៊ីតាលីបានរឹតបន្តឹងខ្លាំងឡើងលើវិធានការបិទខេត្តក្រុង។ 

តំបន់ Lombardy ដែលរងគ្រោះធ្ងន់បំផុតនៅអ៊ីតាលី បានដាក់ចេញវិធានការបិទតំបន់កាន់តែតឹងរ៉ឹង ខណៈចំនួនអ្នកស្លាប់កាន់តែកើនឡើង។ 

វិមានក្រឹមឡាំងនិយាយថា លោកពូទីនបាននិយាយទៅលោក Conte កាលពីថ្ងៃសៅរ៍ ដោយបន្ថែមថា មេដឹកនាំរុស្ស៊ីរូបនេះបានផ្តល់ជូនការគាំទ្រនិងការជួយរបស់គាត់ក្នុងទម្រង់ជាយានយន្តសម្លាប់មេរោគចល័ត និង អ្នកឯកទេសដើម្បីជួយតំបន់រងគ្រោះធ្ងន់បំផុតរបស់អ៊ីតាលី។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដឹកជញ្ជូនរបស់យោធានឹងដឹកកងពលតូចពេទ្យយោធាចល័តចំនួន ៨ ក្រុម យានយន្តបាញ់សម្លាប់មេរោគ និង ឧបករណ៍ពេទ្យជាច្រើនទៀតទៅអ៊ីតាលីចាប់ពីថ្ងៃអាទិត្យ៕  ប្រភព៖ Daily Mail

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16