បុរសម្នាក់ទ្រមខ្លួន, ម្នាក់រត់រួច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួនរួចចាប់ក្របួចជូនសមត្ថកិច្ចកាលពីវេលាម៉ោង៧​ និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ ឈ្មោះ ផាត់ អឿន អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ មុំ ស្រីកា ភេទស្រី អាយុ៤០ឆ្នាំ លក់ដូរ រស់នៅផ្ទះកើតហេតុ។ ម៉ូតូដែលលួចម៉ាក ZOOMER ពណ៌ក្រហម បាត់ដំបង 1AG-6682។

តាមប្រភពព័ត័មានបានឱ្យដឹងថា ដំបូងមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Beat ទៅធ្វើសកម្មភាពលួចម៉ូតូដែលនៅដល់ក្នុងផ្ទះ។ ស្របពេលនោះម្ចាស់ងើបចេញមកទាន់ ស្រែកចោរៗជួយចាប់ចោរ ផ្អើលពលរដ្ឋចេញមកជួយចាប់បានម្នាក់វាយទ្រមខ្លួន ម្នាក់បើកម៉ូតូគេចបាត់។

ក្រោយពីឃាត់ខ្លួនបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍មួយដៃមួយជើង រួចទើបប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16