adverise with khmeread 74591793 1175 4998 85c1 54331e7c2895

រថយន្ត​កូ​រ៉េ​ដឹកទំនិញ​មួយគ្រឿង​ត្រូវ​ចោរលួច​យកទៅ​បាត់​

     កណ្តាល ៖ រថយន្តមួយគ្រឿង​ត្រូវ​ចោរលួច​យកទៅ​បាត់​នៅ​ថ្ងៃទី​២៦ ​ខែ​មិនា ​ឆ្នាំ​២០១៦ ​វេលា​១២​ ​និង២០​នាទី​ចំណុច ​ភូមិ​ដីឥដ្ឋ​កោះ​ ផុស​៣ ឃុំ​ដីឥដ្ឋ​​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​ម្ចា​ស់ជា​នាក់ដាក់​ពាក្យ​បណ្តឹ​ងឲ្យ​ប៉ូលិស​ជួយ​ស្រាវជ្រាវ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​ឈ្មោះ​ប៉ែន យ៉ុង​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ​(​ខ្មែរ​) ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ​បា​ន​បាត់​រថយន្ត​ម៉ាក ​HYUNDAI .PORTER ប្រភេទ​ដឹកទំនិញ​ធុន​តូចពណ៌​ស​ពាក់​ស្លាក់​លេខ​​ភ្នំពេញ​ ​2M-6954។ ចំណែក​ជនល្មើស​មិន​ស្គាល់​អត្តសញាណ។​

      ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​២៥​មីនាឆ្នាំ​២០១៦​វេលា​ម៉ោង​១០​យប់​កូន​ជនរងគ្រោះ​ឈ្មោះ​ ​ប៉ែន  ស៊ីមន​ ភេទ​ប្រុស ​អាយុ​៣៤ឆ្នាំ​​ ក្រោយពី​បើករថយន្ត​ទៅ​ផ្ទុកទំនិញ​(​បន្លែ​)​រួច​ក៏​បើក​មក​ចត​ទុក​នៅខាងមុខ​ផ្ទះ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ រួច​ក៏​ចូលទៅ​ដេក​ក្នុងផ្ទះ។ លុះដល់​ពេល​វេ​
​លា​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បានឮ​សំលេង​រថយន្ត​បញ្ឆេះ​បើក​ចេញទៅ​ក៍​នាំគ្នា​ឆោ ឡោ សួរនាំ​និង​រត់​មក​មើល​រថយន្ត​ទើប​ដឹងថា​មាន​ចោរលួច​រថយន្ត​។​,

      បន្ទាប់មក​កូន​ជនរងគ្រោះ​បាននាំគ្នា​ជិះ​ម៉ូតូ​តាមរក​។ ចំណែក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​។​ក្នុងករណីនេះ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ​ចុះ​ស្រាវជ្រាវ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់