ឃាត់ជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ ៖ កម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន លុះមកដល់ចំណុចក្បែររង្វល់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាស់នូវសារធាតុញៀន នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ។

ប៉ូលិសនិយាយថានជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ ស្លេះ ម៉ាត់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ កម្មករ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ, ២-ឈ្មោះ ម៉ូសា គឹមល្លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ, ៣-ឈ្មោះ ឌៀប ដែន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ, ៤-ឈ្មោះ ផាត ភួង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង៥-ឈ្មោះ រិទ្ធ វ៉ាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

វត្ថុតាងរឹបអូស ក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ថង់តូច,កូនកាបូបតូច ០១ពណ៌ស្លែ, ទូរស័ព្ទ ០៦គ្រឿង(ចាស់), ម៉ូតូចំនួន ០២គ្រឿង ០១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខគ្មាន, ០១គ្រឿងទៀត ម៉ាកគ្លីក ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1AC-5584។

ជនសង្ស័យទាំង៥នាក់ខាងលើឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16