លោកត្រាំរអ៊ូថាការក្លាយជាប្រធានាធិបតីធ្វើឱ្យគាត់ខាតបង់រាប់ពាន់លានដុល្លារ

កាលពីថ្ងៃអាទិត្យលោកដូណាល់ត្រាំ បានរអ៊ូថា ការក្លាយជាប្រធានាធិបតីបានធ្វើឱ្យគាត់ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីគាត់ទាត់ចោលការទទួលយកប្រាក់ធានាសម្រាប់អាជីវកម្មរបស់គាត់ពីរថ្ងៃជាប់គ្នា បន្ទាប់ពីផ្ទុះជំងឺកូរ៉ូណា។

លោកប្រធានាធិបតីបាននិយាយថា "វាបានធ្វើឱ្យខ្ញុំខាត់បង់ប្រាក់រាប់ពាន់លានដុល្លារដើម្បីក្លាយជាប្រធានាធិបតីអាមេរិក"។ គាត់ក៏បាននិយាយផងដែរថា ភរិយាមេឡានីមិនដែលចម្អកឱ្យគាត់ឡើយ មុនពេលគាត់ឈរឈ្មោះជាប្រធានធិបតី។

ការអត្ថាធិប្បាយរបស់លោកត្រាំធ្វើឡើងក្នុងអំឡុងពេលនៃការធ្វើសេចក្តីរាយការណ៍សង្ខេបអំពីមេរោគឆ្លងកូរ៉ូណាប្រចាំថ្ងៃរបស់លោក។

មុននេះគាត់បានវាយប្រហារអ្នកយកព័ត៌មានដែលសួរថាតើគាត់បានលក់ភាគហ៊ុនរបស់គាត់ឬអត់សម្រាប់ "សំណួរចាក់ដោត" របស់គាត់ក្នុងអំឡុងពេលសន្និសីទកាសែតនៅល្ងាចថ្ងៃអាទិត្យអំពីជំងឺរាតត្បាតទូទាំងពិភពលោក។

លោកត្រាំបាននិយាយថា "នោះគឺជាសំណួរចាក់ដោត។ វាជាសំណួរចាក់ដោតប៉ុន្តែខ្ញុំគិតថាវាសមនឹងត្រូវបានគេសួរ។ ខ្ញុំមិនមានភាគហ៊ុនទេ។ ខ្ញុំជាម្ចាស់វត្ថុ។ មើលការចំណាយស្របច្បាប់របស់ខ្ញុំ។ ខ្ញុំចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើជាប្រធានាធិបតី ហើយខ្ញុំពិតជារីករាយណាស់ដែលបានធ្វើវា។ ព្រោះមានពីណាទៅខ្វល់?"៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81