ឆក់ចរន្ត​អគ្គិសនី​ពេលលើកដែកបំពង់ទីបប៉ះ​ជាមួយខ្សែកាបស្លាប់ម្នាក់, របួស២នាក់

កំពង់ឆ្នាំង ៖ បុរសម្នាក់រងគ្រោះឆក់ចរន្ត​អគ្គិសនី​ពេលលើកដែកបំពង់ទីបប្រវែង៩ម៉ែត្រទល់ខ្សែ​ភ្លើង​ទៅ​ប៉ះ​ជាមួយខ្សែកាបបញ្ជូនចរន្តអគ្គិសនីកើត​ឡើងនៅវេលាម៉ោង២ និង៣៥នាទីរសៀល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​បណ្តាលឱ្យឆក់ស្លាប់ម្នាក់ និងរបួស២នាក់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដល់ស្លាប់ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅនៅភូមិថ្មកែវ ឃុំស្វាយ​ជ្រុំ​ ស្រុករលាប្អៀរនិង អ្នករងរបួស ០២ នាក់ទៀត ឈ្មោះកុយ គា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំ​នៅភូមិ​ក្នុង ឃុំស្វាយជ្រុំ (រងរបួសធ្ងន់) និងឈ្មោះ ហួ សុខណា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ (របួស​ស្រាល)​។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យពិច័យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះរងរបួស២នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16