ខ្សែបម្រើ MarounaneFellaini ក្លាយជាកីឡាករថ្មីបំផុតដែលឆ្លងវីរុសកូរ៉ូណា

        អតីត​ខ្សែបម្រើ​របស់​ក្លឹប Man Utdកីឡាករ MarounaneFellaini​គឺជា​កីឡាករ​ថ្មី​បំផុត​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា។

        យោងតាម​នាយកដ្ឋានសុខាភិបាល​នៅទីក្រុង Jinan របស់ចិន​បាន​បង្ហាញថា ​កីឡាករ Fellaini បានធ្វើតេស្ដ វិជ្ជមាន​វីរុស​កូរ៉ូណា ដែលកំពុង​ផ្ទុះឡើងនៅទូទាំង​ពិភព​លោក។

        បច្ចុប្បន្ន​ កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​កំពុង​បន្ត​អាជីព​នៅ​ក្របខណ្ឌ Chiese Super League ជាមួយ​ក្លឹប Shandong Lunengហើយ​កីឡាករ​រូបនេះបាន​តេស្ត​វិជ្ជមាន​រកឃើញ​វីរុស​កូរ៉ូណាកាលពីថ្ងៃសុក្រ​ បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​រថភ្លើងទៅ​ទីក្រុង Jinan ។

        អតីតកីឡាករក្លឹប Man Utdរូបនេះគឺជា​កីឡាករ​តែម្នាក់គត់នៅ​ក្របខណ្ឌ Chinese Super League ដែល​ឆ្លង​វីរុស​នេះ។ខូវីដ១៩ បាន​ផ្ទុះឡើងនៅ​ប្រទេសចិន​ ប៉ុន្តែ​តួលេ​ខ​នៅ​ប្រទេសនេះបាន​ធ្លាក់ចុះច្រើនក្នុង​រយៈ​ពេល​មួយខែកន្លងទៅនេះ ដោយ​មាន​សេចក្តីរាយការណ៍ពី​ករណី​ថ្មិតែមួយ​គត់ក្នុង​រយៈពេល​៤ថ្ងៃ។

នៅពេលនេះ តំបន់អឺរ៉ុប​ត្រូវ​បានគេ​ចាត់ទុកថា ជាចំណុច​ស្នូល​នៃ​ការ​រីករាយ​ដាល់ជំងឺ​ ហើយ​អ៊ីតាលីគឺជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជា​ងគេ​ក្នុង​ពិភព​លោក៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16