Liverpoolគ្រោងដាក់សំណើផ្ទេរខ្សែការពារ Malik Thiaw របស់ក្លឹប Schalke

        ក្លឹប Liverpool មាន​គម្រោង​ផ្ទេរ​ខ្សែបម្រើវ័យក្មេង Malik Thiaw​របស់​ក្លឹប Schalkeបន្ទាប់ពី​ត្រូវ​បាន​គេប្រៀប​ធៀប​ទៅនឹង​កីឡាករ Joel Matip។

        Malikដែលមាន​អាយុ​១៨​ឆ្នាំ​ និង​ទើបតែ​លេង​បាន​១​ប្រកួតប៉ុណ្ណោះ​នៅក្របខណ្ឌ Bundesliga ប៉ុន្តែ​ទទួលបាន​បាន​ការចាប់អារម្មណ៍​ច្រើន​ និង​ត្រូវ​បាន​គេប្រៀប​ធៀប​ទៅនឹង​កីឡាករ Joel នៅពេល​កីឡាករ​រូប​នេះ​ចាប់ផ្តើម​អាជីព​នៅ​ក្លឹប Schalkeកាលពីឆ្នាំ​២០០៩។

        ដូចជា​ Joel ដែរ Malik ត្រូវ​បាន​គេចាត់ទុកថា ជា​ខ្សែការពារ​ដែលមានកម្ពស់ខ្ពស់និង​ពោពេញដោយកម្លាំង​ ដែល​អាចលេងក្នុងតំណែង​ជា​ខ្សែបម្រើ​ការ​ពារកណ្តាលបាន។​ ក្រុម​ការងារ​របស់ក្លឹប Liverpool បានតាមឃ្លាំមើលការ​វិវឌ្ឍ​របស់​ Malik យ៉ាងដិតដល់​ ជាពិសេស​ខណៈពេលដែល​កិច្ច​សន្យារបស់កីឡាករ​រូបនេះ​នឹង​ចប់​នៅ​ខែ​មិថុនា​ឆ្នាំ​២០២១។

        Malik មានលក្ខខណ្ឌទិញផ្តាច់១៧លានផោន ប៉ុន្តែ​ក្លឹប Liverpool ត្រូវ​តែធ្វើ​សកម្មភាព​យ៉ាងប្រញាប់ប្រញាល់ ពីព្រោះក្លឹបអាល្លឺម៉ង់​នេះក៏គ្រោងនឹង​ចរចា​កិច្ច​សន្យាថ្មី​ជាមួយ​ Malik ដោយ​ប្រាក់ឈ្នួល​ច្រើ​នជាងមុនផងដែរ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16