Arsenal ចាប់អារម្មណ៍កីឡាករOdsonne Edouard របស់ក្លឹប Celtic

        ក្លឹប Arsenal កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធ​ Odsonne Edouard របស់ក្លឹប Celtic នៅរដូវក្តៅនេះ ខណ:ពួកគេគ្រោងកសាងក្រុមសម្រាប់រដូវកាលក្រោយ។គ្រូបង្វឹកលោក Mikel Arteta ចង់​បន្ថែមកម្លាំងប្រយុទ្ធ​ក្នុងក្រុមជម្រើសរបស់ Arsenal មិនថា អនាគត​របស់កីឡាករ Pierre EmerickAubameyangអាចនឹងប្រែប្រួលបែបណានោះទេ។

        Odsonne ទទួលបាន​ការ​ចាប់អារម្មណ៍​ច្រើន​ បន្ទាប់ពី​រក​បាន​៦១​គ្រាប់​ក្នុង​ការ​បង្ហាញមុខ​១២៥​លើក​ ចាប់តាំងពី​ចាកចេញពី​ក្លឹប PSG កាល​ពី​ឆ្នាំ​២០១៨។កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ដែល​ធ្លាប់បង្ហាញមុខ​៦លើក​សម្រាប់ជម្រើស​យុវជន​បារាំង​ក្រោម​អាយុ​២១​ឆ្នាំនោះ​ រកបាន​២៧គ្រាប់​នៅ​រដូវកាល​នេះ ហើយ​បាន​ជួយ​ក្រុម Celtic នាំមុខ​គេ​ដាច់​១៣​ពិន្ទុ​នៅ​លើ​កំពូល​តារាង​មុន​រដូវកាល​ត្រូវ​បាន​ផ្អាក​ដោយ​សារតែ​វិបត្តិវីរុស​កូរ៉ូណា។

        ក្លឹប Leicester និង​ Everton បាន​ពិនិត្យ​មើល​លទ្ធភាព​ផ្ទេរកីឡាករ​វ័យ​ក្មេង​រូបនេះ​ក្នុងតម្លៃ​៣០​លានផោនផងដែរ​ ហើយ​ក្លឹបកាំភ្លើងធំ​នេះ​អាច​នឹង​ចូលរួម​​ប្រជែង​ដើម្បី​អាចទទួល​បាន​កីឡាករ​រូប​នេះ​។

        ទោះបីជាយ៉ាងណាOdsonneហាក់ដូចជា​មិន​ប្រញាប់ប្រញាល់​ចង់ផ្ទេរចេញពី​ក្លឹប Celtic នោះទេ ហើយ​ពិតជា​ពេញចិត្តនឹង​ពេលវេលា​ជាមួយ​នឹង​ក្រុម​នៅ​ក្របខណ្ឌស្កុត​ឡែននេះណាស់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16