លោក Ed Woodward បើកការចរចាជាមួយភ្នាក់ងាររបស់ Paul Pogbaជាថ្មី

    នាយករងប្រតិបត្តិរបស់ក្លឹប Man Utdលោក Ed Woodward បានធ្វើការចរចាជាមួយភ្នាក់ងាររបស់កីឡាករ Paul Pogbaលោក Mino Raiola ជាថ្មីម្តងទៀតក្នុងការព្យាយាមកាត់បន្ថយភាពតានតឹងនិងដោះស្រាយពីអនាគតរបស់ខ្សែបម្រើរូបនេះ។
    លោក Woodwardចង់ស្វែងរកវិធី ដើម្បីទប់ស្កាត់ភ្នាក់ងារ Raiola មិនឲ្យធ្វើការវាយប្រហារលើក្លឹប។តាមព័ត៌មានថា Pogba ក៏មានចិត្តចង់បន្តការចរចាផងដែរនិងបានសុំឲ្យលោក Raiola បន្ថយការអត្ថាធិប្បាយរបស់លោក។ 
    Pogba បានបង្ហាញចំណាប់អារម្មណ៍ចង់ចាកចេញពីពហុកីឡាដ្ឋាន Old Trafford ចាប់តាំងពីរដូវក្តៅឆ្នាំមុន ហើយលោក Raiola កំពុងស្វះស្វែងរកច្រកចេញ។
    ប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានសង្គ្រាមពាក្យសម្តីរវាងលោក Raiola និងក្លឹប Man Utd។ កាលពីដំណាច់ឆ្នាំ២០១៩ Raiola បាននិយាយថា Man Utdគឺជាបញ្ហាសម្រាប់ Pogba៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16