adverise with khmeread Us iran nuclear iaea

មេ​អា​តូ​មិ​ក UN ព្រមាន​ថា ក្រុម ISIS មាន​ទាំង​មធ្យោបាយ ចំណេះដឹង និង​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​បង្កើត​គ្រាប់បែកនុយក្លេអ៊ែរ​

​    ​នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា ប្រធាន​ឃ្លាំមើល​គ្រាប់​អា​តូ​មិ​ករ​បស់​អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​បន្ទាប់ពី​មានការ​វាយប្រហារ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ថា ក្រុម​ភេរវជន​មាន "​មធ្យោបាយ ចំណេះដឹង និង​ព័ត៌មាន​" ដើម្បី​បង្កើត​គ្រាប់បែកនុយក្លេអ៊ែរ​។

​    ​ការព្រមាន​របស់​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ (IAEA) លោក យូគី​យ៉ា អា​ម៉ា​ណូ (Yukiya Amano) ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ មុនពេល​បណ្តា​មេដឹកនាំ​ពិភពលោក​ជួបប្រជុំគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​ប្រឆាំងនឹង "​ភេរវកម្ម​នុយក្លេអ៊ែរ​"​។

​    ​លោក​អា​ម៉ា​ណូ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​ភេរវកម្ម​បាន​កំពុង​រីក​រាលដាល ហើយ​លទ្ធភាព​នៃ​ការប្រើប្រាស់​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​មិនអាច​ច្រានចោល​បាន​នោះឡើយ​។ បណ្តា​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​តែមាន​ចំណាប់អារម្មណ៍​ប្រកបដោយ​និរន្តរភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​នុយក្លេអ៊ែរ​។ ប្រទេស​ដែល​មិន​ទទួលស្គាល់​គ្រោះថ្នាក់​នៃ​ភេរវកម្ម​នុយក្លេអ៊ែរ​គឺជា​កំហុស​ដ៏​ធំ​បំផុត​"​។

​    ​មេដឹកនាំ​ប្រហែល ៥០ រូប​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ៣១ ខែមីនា​សម្រាប់​កិច្ចប្រជុំ​កំពូល​ដើម្បី​ធាន​ថា វត្ថុ​ធាតុ​នុយក្លេអ៊ែរ​ក្នុង​រោងចក្រ​អា​តូ​មិ​ក​ប្រហែល ១.០០០ កន្លែង​របស់​ពិភពលោក​ត្រូវបាន​ធានា​សុវត្ថិភាព​។

​    ​ក្រុម​អ្នកជំនាញ​និយាយថា ភាពជឿនលឿន​គួរឱ្យកត់សម្គាល់​ត្រូវបាន​ធ្វើឡើង ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​បាន​កាត់បន្ថយ​ការ​ស្តុក​ទុក​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​។

​    ​ជាក់ស្តែង ក្នុង​ខែ​នេះ​ប្រទេស​ជប៉ុន​នឹង​ប្រគល់​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម​ដើម្បី​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ៥០ គ្រាប់​ឱ្យទៅ​សហរដ្ឋអាមេរិក​។​

​    ​ដោយឡែក​ការស៊ើបអង្កេត​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ក្នុង​សប្តាហ៍​នេះ​បាន​អះអាងថា ជន​បំផ្ទុះ​គ្រាប់បែក​ប្រហែល​ព្យាយាម​លួច​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​ដើម្បី​បង្កើត​គ្រាប់បែក​គ្រាប់បែក​វិទ្យុសកម្ម​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់