គុណភាពខ្យល់លើពិភពលោកមានភាពល្អប្រសើរច្រើន ដោយសារតែកូវីដ១៩

អ្នកជំនាញនិយាយថា គុណភាពខ្យល់កំពុងកែលម្អនៅតាមបណ្តាប្រទេសដែលស្ថិតនៅក្រោមបិទ ដោយសារវិបត្តវីរុសកូរ៉ូណា ខណៈដែលកម្រិតអាសូតឌីអុកស៊ីត (NO2) នៅក្នុងតំបន់ដាក់ប្រជាជនឱ្យនៅដាច់ដោយឡែកពីគ្នាបានធ្លាក់ចុះ។

ទោះបីជាមានការថយចុះយ៉ាងខ្លាំងនៃផ្សែងពុលនៅតាមទីក្រុងនានាក្នុងប្រទេសអ៊ីតាលី អេស្ប៉ាញ និងប្រទេសចិនក៏ដោយ ក៏ប៉ុន្តែវាហាក់ឆាប់ពេកក្នុងការសន្មត់ថានឹងមានការផ្លាស់ប្តូរទៅជារៀបនេះក្នុងរយៈពេលវែង។

រូបភាពបញ្ចេញដោយអង្គការណាសាអាមេរិកគឺបញ្ជាក់ច្បាស់ថា ក្នុងខែកុម្ភៈ កំហាប់នៃអាសូតឌីអុកស៊ីត (NO2) បានធ្លាក់ចុះយ៉ាងខ្លាំងនៅទីក្រុងវូហាន ប្រទេសចិន កន្លែងដែលវីរុសរាតត្បាត កូវីដ-១៩ បានផ្ទុះឡើង ដោយផុតពីកុងទ័រចង្អុល ពីចំណុចក្រហមនិងទឹកក្រូច មកចំណុចខៀវវិញ។

NO2 ត្រូវបានផលិតជាចម្បងដោយយានយន្ត កន្លែងឧស្សាហកម្ម និងស្ថានីយថាមពលកំដៅ៕ 


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81