អ្នកជំនាញចិននិយាយថា ជំងឺកូរ៉ូណាអាចនឹងកើតមាននៅអឺរ៉ុប២ឆ្នាំ

យោងតាមកាសែត South China Morning Post សរសេរកាលពីថ្ងៃអាទិត្យទី២២មីនាបានឱ្យដឹងថា អ្នកជំនាញខាងមេរោគឆ្លងជនជាតិចិនម្នាក់និយាយថា ទ្វីបអឺរ៉ុបត្រូវតែបោះបង់ចោលគំនិតដែលថា មេរោគរាតត្បាត កូវីដ៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗ និងជំនួសមកវិញត្រូវត្រៀមខ្លួនសម្រាប់សមរភូមិ ដែលអាចមានរយៈពេល ២ ឆ្នាំ។

ការព្រមានពីលោក Zhang Wenhong ប្រធានក្រុមអ្នកជំនាញខាងព្យាបាលកូវីដ១៩របស់ក្រុងសៀងហៃ បានកើតឡើងខណៈដែលប្រទេសអឺរ៉ុបរួមមានអ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ កំពុងកើនឡើងយ៉ាងខ្លាំងនៃអ្នកឆ្លង និងអ្នកស្លាប់ ខណៈពេលដែលប្រទេសចិនកំពុងព្យាយាមទប់ការនាំចូលករណីឆ្លងថ្មីៗ បន្ទាប់ពីបានរាយការណ៍អំពីករណីក្នុងស្រុកថ្មីតែមួយគត់ក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះ។

ក្នុងសុន្ទរកថាជាវីដេអូដែលរៀបចំដោយស្ថានកុងស៊ុលចិននៅទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់ គាត់បាននិយាយថា "វានឹងក្លាយជារឿងធម្មតាទេប្រសិនបើវីរុសមកហើយឆ្លងហើយមានរយៈពេលមួយឬពីរឆ្នាំ។ ខ្ញុំអាចប្រាប់អ្នកពេលនេះ បំភ្លេចគំនិតដែលថាការរីករាលដាលនឹងបញ្ចប់ក្នុងអឺរ៉ុបនាពេលឆាប់ៗ"៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16