អធិការបតីអាល្លឺម៉ង់បង្ខាំងខ្លួនឯងនៅដាច់ពីគេ ក្រោយវេជ្ជបណ្ឌិតឆ្លងកូរ៉ូណាម្នាក់បានមកចាក់វ៉ាក់សាំងការពារជំងឺសួតដល់លោកស្រី

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ត្រូវបានឱ្យដាច់ដោយឡែកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប៉ះពាល់វេជ្ជបណ្ឌិតឆ្លងកូរ៉ូណា មិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសរឹតបន្ដឹងលើការប្រាស្រ័យប៉ះពាល់គ្នាដើម្បីបន្ថយការរីករាលដាលនៃជំងឺនេះ។

អ្នកនាំពាក្យរបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកស្រី Merkel អាយុ ៦៥ ឆ្នាំនឹងបន្តការងាររបស់លោកស្រីពីផ្ទះ ហើយនឹងត្រូវធ្វើតេស្តម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

សេចក្តីថ្លែងការណ៍និយាយថាលោកស្រី Merkel បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួត ពីវេជ្ជបណ្ឌិតមួយរូប ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

លោកស្រី Merkel កាលពីថ្ងៃអាទិត្យបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ថា ប្រទេសអាល្លឺម៉ង់នឹងហាមឃាត់ការជួបជុំគ្នានៅទីសាធារណៈដែលមានមនុស្សច្រើនជាងពីរនាក់ ចំពេលមានវិធានការតឹងរ៉ឹងបន្ថែមទៀត៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16