កីឡាករបាល់ទាត់អៀរឡង់ម្នាក់កំពុងតស៊ូរស់ពីជំងឺកូវីដ១៩ និងដាស់តឿនមនុស្សគ្រប់គ្នាកុំឱ្យមើលងាយជំងឺនេះឱ្យសោះ វាសាហាវខ្លាំងណាស់

កីឡាករ Lee Duffy បានលាតត្រដាងពីស្ថានភាពប៊ិះស្លាប់ប៊ិះរស់របស់គាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា និងសង្ឃឹមថាវាជាសារព្រមានសម្រាប់អ្នកដែលគិតថា វាមិនមែនជាជំងឺធ្ងន់ធ្ងរ។

អតីតកីឡាករក្លឹប Drogheda United វ័យ ២៨ ឆ្នាំរូបនេះបានចំណាយពេល ៨ ថ្ងៃមកហើយនៅក្នុងមន្ទីរពេទ្យ ហើយកំពុងពាក់អុកស៊ីសែន ដោយសារគាត់មិនអាចដកដង្ហើមខ្លួនឯងបានតទៅទៀត។

រាល់ការប្រកួតលីកអៀរឡង់ទាំងអស់ត្រូវបានផ្អាករហូតដល់ថ្ងៃទី ៤ មេសា។

Duffy បាននិយាយលើបណ្ដាញសង្គម Twitter ថា "មនុស្សមួយចំនួនប្រហែល ឬមិនដឹងថា ខ្ញុំតេស្ដវិជ្ជមានកូវីដ ២​ សប្ដាហ៍មកហើយនោះទេ។ ខ្ញុំចំណាយពេល ៨ ថ្ងៃក្នុងមន្ទីរពេទ្យដោយបំពាក់អុកស៊ីសែន ដោយសារខ្ញុំមិនអាចដកដង្ហើមដោយខ្លួនឯងបាន។ ខ្លាចណាស់អត់ដឹងថាមានអ្វីកើតឡើងទេ។ សំណាងល្អ ខ្ញុំអាចតស៊ូបាន ហើយឥឡូវរាងគ្រាន់បើបន្តិចហើយ"។

គាត់បន្តថា "ដំបូន្មានខ្ញុំទៅអ្នកទាំងអស់គ្នា ៖ សូមកុំមើលស្រាលវាឱ្យសោះ វាពិតជាសាហាវណាស់"៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81