កាណាដាក្លាយជាប្រទេសដំបូងគេដកខ្លួនចេញពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ២០២០

កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក២០២០ក្នុងទីក្រុងតូក្យូកំពុងត្រូវបានបោះចូលក្នុងក្តីមន្ទិលកាន់តែជ្រៅខ្លាំងឡើង បន្ទាប់ពីកាណាដាក្លាយប្រទេសធំដំបូងគេដកខ្លួនចេញពីព្រឹត្តិការណ៍កីឡានេះ។ នេះយោងតាម BBC ផ្សាយថ្ងៃចន្ទនេះ។

នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានសារភាពជាលើកដំបូងថា ការប្រកួតនេះអាចនឹងពន្យារពេល។ 

ក្រុមកីឡារបស់អូស្ត្រាលីនិយាយថា ខ្លួនប្រាកដណាស់ថា ការប្រកួតអូឡាំពិកមិនអាចដំណើរការបានទេ និង ប្រាប់អត្តពលិកខ្លួនឱ្យត្រៀមសម្រាប់អូឡាំពិក ២០២១ វិញ។ 

គណៈកម្មាធិការអូឡាំពិកអន្តជាតិ (IOC) រំពឹងធ្វើការសម្រេចចិត្តលើជោគវាសនាការប្រកួតអូឡាំពិកក្នុងពេល ៤ សប្តាហ៍ទៀត។ 

កីឡាអូឡាំពិកក្រុងតូក្យូ២០២០ គ្រោងធ្វើនៅថ្ងៃទី ២៤ កក្កដា៕ ប្រភព៖ BBC

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16