ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល

កណ្ដាល ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកកមិនរៀងចាលស្ថិតនៅចំណុច  តាមផ្លូវលេខ១៤៥ នៅភូមិ ព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន១-ឈ្មោះ ផាត ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិបាទីឃុំ ព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ធ្លាប់ជាប់ពន្ធធានាគារខេត្តកណ្តាលចំនួន០២ឆ្នាំពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) និង ២-ឈ្មោះ សុខ រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ០១កញ្ចប់ មធ្យម, ទូរស័ព្ទដៃ០៣គ្រឿងម៉ាកវីវ៉ូ ១គ្រឿង, ម៉ាកសាំសុង០១គ្រឿង និងម៉ាកណូគាអិនចុចពិល។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួច បានចុះល្បាតក្នុងភូមិសាស្រ្តដោយ ឃើញមុខសញ្ញា០២នាក់កំពុងឈក្បែរគ្នាដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏បានឃាត់ឆែកត្រួតពិនិត្យស្រាប់តែជនសង្ស័យទាំង០២នាក់បានរត់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង០២នាក់ ឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន០១កញ្ចប់មធ្យម នៅជនសង្ស័យឈ្មោះ សុខ រាជ។ 

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសុខ រាជ បានឆ្លើយសារភាពថា «ថ្នាំញៀន០១កញ្ចប់នេះ ឈ្មោះ ផាត ផល្លី ហៅខ្ញីជាអ្នកឱ្យមកខ្លនយកទៅលក់បន្ត។ ចំណែកជនសង្ស័យឈ្មោះ ផាត ផល្លី បានឆ្លើយសារភាពថាថ្នាំញៀននេះ ខ្លួន បានឱ្យទៅឈ្មោះ សុខ រាជ ពិតប្រាកដមែន ហើយថ្នាំញៀននេះទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅ តាខ្មៅជាអ្នកយកមកលក់នៅតាមផ្លូវ។ 

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81