នីហ្សេរីយ៉ាមានអ្នកពុលថ្នាំ Chloroquine ក្រោយត្រាំទើបយល់ព្រមឱ្យយកថ្នាំនេះមកព្យាបាលអ្នកជំងឺកូវីដ១៩

ក្រុមមន្ត្រីសុខាភិបាលក្នុងប្រទេសនីហ្សេរីយ៉ាបានចេញសេចក្តីព្រមានអំពីថ្នាំ Chloroquine ក្រោយពួកគេនិយាយថា មនុស្ស៣នាក់បានពុលថ្នាំនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបចេញការណែនាំឱ្យប្រើថ្នាំនេះដើម្បីព្យាបាលជំងឺកូវីដ១៩។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃចន្ទទី៣មីនា។ 

មន្ត្រីរដ្ឋបាលក្រុង Lagos របស់នីហ្សេរីយ៉ាបានប្រាប់ CNN ថា មនុស្ស ៣ នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង ក្រោយលេបថ្នាំនេះ។ ក្រោយមក ក្រុមមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយព្រមានកុំឱ្យប្រើថ្នាំ Chloroquine សម្រាប់ព្យាបាលជំងឺកូវីដ១៩។ 

ប្រធានាធិបតីត្រាំបានអះអាងនៅសន្នសីទមួយនៅសេតវិមានកាលពីសប្តាហ៍មុនថា រដ្ឋបាលចំណីអាហារនិងឱសថបានយល់ព្រមឱ្យប្រើថ្នាំដ៏មានប្រសិទ្ធភាពខ្ពស់ Chloroquine ដើម្បីព្យាបាលជំងឺកូរ៉ូណា៕ ប្រភព៖ CNN

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16