លោកយាយអ៊ីតាលីអាយុ ៩៥ ឆ្នាំ ក្លាយជាអ្នកជំងឺចាស់បំផុត ជាសះស្បើយពីជំងឺកូវីដ១៩

លោកយាយអាយុ ៩៥ ឆ្នាំម្នាក់ ដែលធ្វើរោគវិនិច្ឆ័យមានជំងឺកូរ៉ូណាក្នុងខែមីនានេះបានក្លាយជាអ្នកជំងឺចាស់បំផុតក្នុងខេត្ត Modena ប្រទេសអ៊ីតាលី ជាសះស្បាយពីជំងឺមរណៈនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី២៣មីនា។

លោកយាយ Alma Clara Corsini មកពីស្រុក Fanano ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងភាគខាងជើងខេត្ត Pavullo កាលពីថ្ងៃទី ៥ មីនា បន្ទាប់ពីមានរោគសញ្ញាជំងឺកូរ៉ូណា ដែលបច្ចុប្បន្នបានឆក់យកជីវិតមនុស្សក្នុងប្រទេសនេះ ៥.៤៧៦ នាក់។

យ៉ាងណាមិញ បុគ្គលិកពេទ្យបានបញ្ជាក់ផ្លូវការថា រាងកាយរបស់អ្នកជំងឺចំណាស់រូបនេះបានបង្ហាញប្រតិកម្មល្អ និងជាសះស្បាយពីជំងឺនេះទាំងស្រុង។

លោកយាយ Corsini បានប្រាប់កាសែតអ៊ីតាលី Gazzetta Di Modena ថា "មែនហើយយាយមិនអីទេ។ ពួកគេ (ពេទ្យ) ជាមនុស្សល្អដែលមើលថែយាយ ហើយឥឡូវនេះពួកគេនឹងបញ្ជូនយាយទៅផ្ទះវិញក្នុងពេលដ៏ខ្លីខាងមុខ"៕ ប្រភព៖ Daily Mail 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16