ព្រះសង្ឃថៃផលិតម៉ាស់ការពារកូវីដ១៩ពីប្លាស្ទិកកែច្នៃ ដោយមានបាលីគាថាការពារមួយកំប្លេ

ព្រះសង្ឃថៃមួយអង្គបានសរសេរបាលីគាថាការពារលើម៉ាស់ពណ៌ទឹកក្រូចផលិតចេញពីប្លាស្ទិកដើម្បីបន់ស្រន់ឱ្យទុក្ខវេទនាបង្កឡើងដោយជំងឺកូរ៉ូណា "ឈានដល់ទីបញ្ចប់" ក្រោយជំងឺនេះបានសម្លាប់មនុស្សពាសពេញពិភពលោក។ នេះយោងតាមកាសែតអនឡាញ Channelnewsasia សរសេរកាលពីថ្ងៃចន្ទទី២៣មីនា។

ប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានករណីឆ្លងកូវីដច្រើនបំផុតក្នុងអាស៊ីអាគ្នេយ៍ ហើយកាលពីចុងសប្តាហ៍មានអ្នកឆ្លងកើនឡើងទ្វេដងដោយឡើងដល់ ៧១២ ករណីក្នុងរោគរាតត្បាតដែលបានសម្លាប់មនុស្សជាង ១៥.០០០ នាក់នៅទូទាំងពិភពលោក។

ខណៈដែលព្រំដែនត្រូវបានបិទ និងទីសាធារណៈត្រូវបិទ ព្រះសង្ឃពោរពេញដោយការច្នៃប្រឌិតជាច្រើនអង្គនៅក្បែរទីក្រុងបាងកកកំពុងងាកមករកជំនឿព្រះពុទ្ធសាសនាក្នុងគោលបំណងជួយទប់ស្កាត់ជំងឺនេះ។

វត្ត Chak Daeng មានភាពល្បីល្បាញដោយសារយុទ្ធនាការមួយដឹកនាំដោយព្រះចៅអធិការវត្តដែលស្រឡាញ់បរិស្ថាន ដើម្បីផលិតឈុតសម្រាប់ព្រះសង្ឃពីដបប្លាស្ទិក ១៥ តោន ដែលវត្តនេះទទួលបានរៀងរាល់ខែ៕ ប្រភព៖ Channelnewsasia

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16