បុរសម្នាក់នៅក្រុង Phoenix ស្លាប់ ក្រោយលេបថ្នាំ ដែលត្រាំណែនាំឱ្យប្រើទូទាំងប្រទេស ដោយគ្មានការទទួលស្គាល់ពីអ្នកជំនាញ

កាលពីសប្ដាហ៍មុនប្រធានាធិបតីត្រាំបានប្រាប់អ្នកកាសែតថា "ថ្នាំពូកែ" មួយត្រូវបានអនុញ្ញាតដើម្បីព្យាបាលវីរុសកូរ៉ូណា។ ប៉ុន្ដែមន្ត្រីសុខាភិបាលព្រមានថាវាអាចនឹងមានគ្រោះថ្នាក់។

ថ្នាំ ដែលកំពុងចោទជាសំណួរ Chloroquine ជាធម្មតាត្រូវបានប្រើដើម្បីព្យាបាលជំងឺគ្រុនចាញ់ និងផ្ទុយពីការប្រកាសរបស់លោកត្រាំ វាមិនត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ដើម្បីព្យាបាលកូវីដ១៩នោះឡើយ។

យ៉ាងណាមិញ បុរសម្នាក់ និងប្រពន្ធគាត់ព្យាបាលដោយខ្លួនឯងជាមួយនឹងថ្នាំ Chloroquine ដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា ហើយយោងតាម Banner Health របស់រដ្ឋអារីហ្សូណា ការព្យាបាលនោះបានសម្លាប់បុរសនោះ ហើយប្រពន្ធរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។

មន្ទីរពេទ្យពេលនេះបានព្រមានអ្នកផ្សេងទៀតកុំសាកល្បងលេបថ្នាំនេះឱ្យសោះ៕ ប្រភព៖ New York Daily News

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16