ចតរថយន្តកុងតឺន័រលើផ្លូវចៃដន្យរថយន្តបុកម៉ូតូកង់បី ផ្ទប់កុងតឺន័រ ស្លាប់ម្នាក់និងរបួស៥នាក់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗ និង៥នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍កាលវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ចំណុចហ្គ្រេន ភ្នំពេញ សង្កាត់ឃ្មួ​ញ ខណ្ឌសែនសុខ។

សមត្ថកិច្ចនិយាយថា សពឈ្មោះ កើត សំបូរ អាយុ៣៧ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ខេត្តស្វាយរៀង មានប្តីឈ្មោះ ប៉ុល ភ័ត្រា អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូកង់បីរងរបួសធ្ងន់ និងកូនតូច២នាក់ទៀតរងរបួសធ្ងន់ដូចគ្នា។

ចំណែកខាងរថយន្តបង្ក អ្នកបើកបរមានឈ្មោះ សាំង គឹមអុល ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបើកឡាន រស់នៅខេត្តតាកែវ រងរបួសមធ្យមទាំង២នាក់។ ឯរថយន្តកុងតឺន័រចតចោលលើផ្លូវ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-0326។ 

យោងតាមសាក្សីបានឱ្យដឹងថា ដំបូងគេឃើញរថយន្តសាំងយ៉ុង ស្របទិសគ្នា ជាមួយម៉ូតូកង់បី ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច រថយន្តសាំងយ៉ុង បុកម៉ូតូកង់បីបុកផ្ទប់គូទរថយន្តកុងតឺន័រតែម្ដង បណ្ដាលអ្នកនៅលើកង់បីមួយគ្រួសារស្លាប់ប្រពន្ធ និងប្ដីកូន២នាក់រងរបួសធ្ងន់។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង និងទាក់ទងទៅផ្នែកបង្ការនិង សង្រ្គោះលេខ៧១១ មកជួយយក សាកសពចេញពីកង់បីដែលកៀបជាប់ រួចយករថយន្តទាំងពីរគ្រឿង និងកង់បីរងគ្រោះ ទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ 

ដោយឡែកសពស្ត្រីរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត ដឹកជញ្ជូនដោយកងកម្លាំងលេខ៧១១ ដោយមិនយកលុយ ព្រមទាំងចូលរួមរំលែកទុក្ខ នូវថវិកាមួយចំនួនថែមទៀតផង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16