ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ស្ត្រីខ្មែរម្នាក់ និងបុរសសឹង្ហបូរីម្នាក់ជាមួយថ្នាំញៀនជាង ១ គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបជនសង្ស័យ២នាក់ជាជនជាតិខ្មែរនិងជនជាតិសឹង្ហបុរី ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត កាលពីម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ គី ម៉េងហ័រ (KEE BENG HWA) ភេទប្រុស ជនជាតិសង្ហបូរី កើតថ្ងៃទី៧ វិច្ឆិកា ១៩៤៩ មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E6878015J និងទី២- ឈ្មោះ ខៀវ ស្រីទូច ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានដកហូតបាន សារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១.៤៩៣,៧៣ក្រាម រួមមាន ម៉េតំហ្វេតាមីន (ICE) ទម្ងន់ ២១៧,៧៧ក្រាម,  កេតាមីន ទម្ងន់ ២៧,៧៧ក្រាម, អ៊ិចស្តាស៊ី ទម្ងន់ ១.១៧៧,២៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ៧០,៩២ ក្រម រួមនឹងសារធាតុគីមីផ្សំ ទម្ងន់ ២.០៩០,៨៦ ក្រាម, កញ្ឆាក្រៀម ១៥៩,០៨ ក្រាម និងឧបករណ៍កែឆ្នៃ ១ឈុត។ 

ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប៉ូលិសជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16