Man Utdនិង Arsenal ត្រៀមប្រជែងគ្នា ខណៈក្លឹប Barcelona គ្រោងលក់ Antoine Griezmann

        ក្លឹប​Arsenal និង​ក្លឹប​ Man Utdគឺជា​ក្លឹបធំពីរ​ក្នុងចំណោម​ក្លឹបផ្សេងទៀត​ដែលបាន​ប្រុង​ជើង​ការ ខណ:ពេល​ក្លឹប Barcelona មាន​បំណង​ចង់​លក់​ខ្សែប្រយុទ្ធ Antoine Griezmann។

        ក្លឹបយក្ស​អេស្ប៉ាញនេះបាន​ចំណាយ​ប្រាក់​ជាង​១០០​លាន​ផោន ដើម្បី​នាំយក​ខ្សែប្រយុទ្ធសញ្ជាតិ​បារាំង​រូបនេះមកពីក្លឹប Atletico Madrid កាលពីរដូវក្តៅឆ្នាំមុន។ប៉ុន្តែ​អារម្មណ៍​ក្នុង​ក្រុមគឺថា ពួកគេមិន​ត្រូវ​ការ​កីឡាករ​ដូចជា​ Griezmann​ នៅពហុកីឡាដ្ឋាន Nou Camp នេះទេ។ហើយចាប់តាំងពី​ខកខាន​មិនបាន​បង្ហាញកម្រិតលេងដូចការរំពឹងទុកទេ ក្លឹប Barcelona បាន​ត្រៀម​ខ្លួន​ពិចារណា​ឲ្យកីឡាករ​រូបនេះចាកចេញ។

        ក្លឹបកាំភ្លើងធំ​ Arsenal​ ដែល​កន្លងមក​ត្រូវ​បាន​ភ្ជាប់ទៅនឹង​កីឡាករ Griezmann​ អាចនឹង​មាន​ការ​​ប្រជែង​ពីក្លឹប Chelsea, Man Utd​និង​ PSG ផងដែរ។

        ក្លឹប Barcelona ចង់​ស្រង់ដើម​ខ្លះ នូវទឹកប្រាក់​មួយផ្នែកធំ​ដែល​ខ្លួន​បាន​ចំណាយ​មក​វិញ​នៅ​រដូវក្តៅនេះ ដែល​មាន​តម្លៃ​ប្រហែល​១០០​លានផោនសម្រាប់កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ។

        ប្រសិនបើ​តម្លៃនេះ​មិនអាចរកបាន​ក្លឹបដ៏ស័ក្តិសម​ទេ នោះ​ក្លឹប Barcelona ត្រៀម​រៀបចំកិច្ចសន្យា​ខ្ចីជើងវិញ​ ដូចដែលខ្លួន​ធ្លាប់ធ្វើ​ជាមួយ​កីឡាករ Philippe Coutinho ដែរ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81