adverise with khmeread 1

ពាក្យ​ចចាមអារ៉ាម​៖ លោក Mourinho នឹង​ទទួល​ប្រាក់ចំណូល ៦០ លាន​ផោន​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ក្លឹប Man Utd

​    ​លោក Jose Mourinho នឹង​រកចំណូលបាន​ចំនួន ២០ លាន​ផោន​ក្នុង​មួយឆ្នាំ​នៅពេលដែល​គាត់​ក្លាយជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United នៅ​រដូវ​កាល​ក្រោយ​។​

​    ​គ្រូ​បាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល​រូបនេះ​ជឿថា កិច្ចព្រមព្រៀង​នេះ​គឺ​ធ្វើ​រួចរាល់​ហើយ ហើយ​គាត់​នឹង​ក្លាយជា​គ្រូបង្វឹក​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាង​លោក Louis van Gaal ដល់​ទៅ​ពីរដង​។​

​    ​សារព័ត៌មាន The Sun ដែល​បាន​ចុះផ្សាយ​ក្នុងថ្ងៃនេះ បាន​រាយការណ៍​ថា ប្រាប់​បៀវត្សរ៍​របស់លោក Mourinho នឹង​ច្រើនជាង​គូប្រជែង​របស់លោក​គឺ​លោក Pep Guardiola ដែល​នឹង​មក​ដឹកនាំ​ក្រុម Manchester City នៅ​រដូវ​កាល​ក្រោយ​។​

​    ​កុងត្រា​នេះ​នឹងធ្វើ​ឱ្យ​លោក Mourinho ក្លាយជា​គ្រូបង្វឹក​ដែល​ទទួល​ប្រាក់​ប្រចាំឆ្នាំ​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ហើយ​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំនេះ នឹងធ្វើ​ឱ្យ​គាត់​រកបាន ៦០ ផោន​ស្រួលៗ​។​

​    ​លោក Guardiola បាន​ចុះកិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ដែលមាន​តម្លៃ ១៥ លាន​ផោន​ក្នុង​មួយឆ្នាំ​ជាមួយ​ក្រុម​សេដ្ឋី​ប្រេង​អារ៉ាប់ Man City ប៉ុន្តែ​កិច្ចព្រមព្រៀង​តម្លៃ ៤៥ លាន​ផោន​របស់គាត់​នេះ​នឹង​ត្រូវបាន​បំបាក់​ដោយ​លោក Mourinho៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់